ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តព្រៃវែង ផ្អាកសកម្មភាពលក់ដូរនៅផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
អាជ្ញាធរខេត្តព្រៃវែង ផ្អាកសកម្មភាពលក់ដូរនៅផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ អាជ្ញាធរខេត្តព្រៃវែង ផ្អាកសកម្មភាពលក់ដូរនៅផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានសម្រេចផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ននៅផ្សារក្រុងព្រៃវែង (ទាំងក្នុង និងក្រៅបរិវេណផ្សារ) ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានអាជីវករលក់ដូរក្នុងផ្សារក្រុងព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីមានអាការៈសង្ស័យ និងបានយកសំណាកធ្វើតេស្តរហ័ស (Rapid Test)។ បច្ចុប្បន្ន អាជ្ញាធរក្រុង និងសង្កាត់ កំពុងបន្តស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកមកធ្វើតេស្តរកមេរោគកូវីដ-១៩។

រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់នូវការចម្លងនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជា ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះអាសន្នផ្សារក្រុងព្រៃវែង (ទាំងក្នុង និងក្រៅបរិវេណផ្សារ) ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១»។

រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់ ដែលធ្លាប់បានប្រាស្រ័យទាក់ទងទាំងផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងសូមប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីរកមេរោគកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែក និងត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ»។

ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្តៅលើសពី ៣៧អង្សា ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត៕

អត្ថបទទាក់ទង