ខ្មែរប៉ុស្ដិ៍ Close

    អស្ចារ្យណាស់…!!! ទូក-ង វែងជាងគេលើពិភពលោក របស់អ្នកព្រៃវែង បណ្តែតរូបរាងលើផ្ទៃទឹកហើយ……

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 5655
    អស្ចារ្យណាស់…!!! ទូក-ង វែងជាងគេលើពិភពលោក របស់អ្នកព្រៃវែង បណ្តែតរូបរាងលើផ្ទៃទឹកហើយ……អស្ចារ្យណាស់…!!! ទូក-ង វែងជាងគេលើពិភពលោក របស់អ្នកព្រៃវែង បណ្តែតរូបរាងលើផ្ទៃទឹកហើយ……

    ទូក-ងដែលធ្វើពីឈើគគីរនៅខេត្តព្រៃវែង ដែលត្រូវបានកំណត់ថា ជាទូក-ងវែងជាងគេ នៅលើពិភព លោកនោះ ត្រូវបានគេឃើញបង្ហាញខ្លួននៅលើផ្ទៃទឹកហើយ ។នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេបានឃើញមានការបង្ហោះនូវរូបភាពទូក-ងដ៏វែងនោះកំពុង អណ្តែតនៅលើផ្ទៃទឹកយ៉ាងសង្ហា និង គួរឱ្យចាប់អារម្មណ៍បំផុត ។ទូក-ង វែងជាងគេលើពិភពលោកនេះ មានប្រវែង៨៥,៥ម៉ែត្រ ទទឹង១,៥៥ម៉ែត្រ ដាក់ចំណុះទូកបាន ចំនួន១៧៩ នាក់ ។

    ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ រីឯកន្ទុយឆ្លាក់ចេញជាកន្ទុយហង្ស ។គោលបំណងសំខាន់ៗ នៃការផលិតទូក-ង ដែលវែងជាងគេនេះ គឺចង់ រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការផលិត និង ការប្រើប្រាស់ទូក ​របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវ​ស្នាព្រះហស្ថ របស់ ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយ ក្នុងការការពារទឹកដី​,ជួយលើក តម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើត ស្នាដៃដ៏អស្ចារ្យមួយ​, ជំរុញស្មារតីស្នេហាជាតិ និង សាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការ ថែរក្សា និង អភិរក្សកេរដំណែលពីដូនតា​៕

    ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំង​អាចផលិតបាន អ្វីដែលអស្ចារ្យជាងគេលើពិភពលោក​​ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាម​រយៈការកសាងទូក-ង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់​ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ ,ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឱ្យនាំគ្នាបង្កើតនូវ អ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើ​ឆាកអន្តរជាតិ ចៀសវាងការយកពេលវេលាមានតម្លៃទៅសេពគ្រឿង ញៀន គ្រឿងស្រវឹង បង្ហោះម៉ូតូ និង ក្មេងទំនើង​ជាដើម ៕

    អត្ថបទទាក់ទង