ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមវត្តទាំង ១៥១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 25
អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមវត្តទាំង ១៥១ អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមវត្តទាំង ១៥១

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាន នៃកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញ ចំនួន១៥១វត្ត ក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំង រាជធានីភ្នំពេញរួចរាល់អស់ហើយ។

បន្ទាប់ពីទទួលបានបទបញ្ជានេះរួចមក កាលពីព្រឹកថ្ងៃទី២៦ខែកញ្ញា ២០២១នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ បានធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ពិសេស ខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិ៍ចិនតុង បន្ទាប់មក ក្រុមការងារ បានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌទាំងអស់។

លោក ហែម ដារិទ្ធិ បានលើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លង មកនេះ មានតំបន់ក្រហមមួយចំនួន ។ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឱ្យអាជ្ញាធរខណ្ឌរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។

លោកបានបញ្ជាក់ថា ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងសុខាភិបាលនិងសម្ដេចតេជោ ហ៊ុន សែន អាជ្ញាធរខណ្ឌបានអនុវត្តន៍វិធានការពារជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។

ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញនេះ លោកអភិបាលខណ្ឌបានអះអាងថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌបានអនុវត្តន៍ យ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមវត្តអារាម ។

បើតាមលោកលោកអភិបាលខណ្ឌឱ្យដឹងថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានវត្តចំនួន១៤ មានព្រះសង្ឃជិត៨០០អង្គ ហើយ ព្រះសង្ឃទាំងនេះ អាជ្ញាធរបានយកសំណាករួចរាល់ ហើយ ជាលទ្ធផល មានវិជ្ជមានកូវីដ-១៩ ចំនួន៤អង្គ /នាក់ ។

ជាមួយគ្នានេះ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤អង្គ /នាក់នេះ បើយអាជ្ញាធរមិនមានវិធាន ការទប់ស្កាត់ទាន់ពេលវេលាទេ វានឹងធ្វើការចម្លងទៅ ព្រះសង្ឃ តាជី យាយជីនិង ពុទ្ធ បរិស័ទច្រើនជាងនេះថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤អង្គ /នាក់នេះយើងបានបញ្ជូនទៅការព្យាបាលហើយដែរ។

លោកអភិបាលខណ្ឌបានបន្ថែមថា ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ យើងបានអនុវត្តន៍យ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពង៧០ ដោយយើងធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាវត្តចំនួន១៤ ។

លោក ហែម ដារិទ្ធិ ក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសហការឱ្យបានល្អជាមួយនឹងអាជ្ញាធរ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺ-១៩ ក្នុងនាឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្យនេះ៕

ប្រភព៖ AKP

អត្ថបទទាក់ទង