ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

សូមបញ្ជាក់ថា អាងប្រព្រឹត្តិកម្មមួយនេះ បានដាក់ឱ្យដំណើរការដោយជោគជ័យ ដោយប្រព្រឹត្តិកម្មទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថាន មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ អាងប្រព្រឹត្តិកម្មទី២ (PS2)នេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។

លោក គួច ចំរើន បានបញ្ជាក់ថា ការចុះមកពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់នាពេលនេះ គឺបង្ហាញថាទឹកកខ្វក់ក្រោយពីប្រព្រឹត្តិកម្មរួចរាល់ វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រុមហ៊ុនបង្ហាញអំពីសមិទ្ធផលបំលែងទឹកកខ្វក់មកជាទឹកស្អាត មិនមានជាតិពុល ហើយយើងបានយកទឹកដែលបំលែងរួច មកធ្វើតេស្តសាកល្បងដោយដាក់ត្រីក្រឹមឱ្យហែលប្រលែងគ្នា ហើយត្រីទាំងអស់មានសុវត្ថិភាព មិនមានផលប៉ះពាល់អ្វីឡើយ ហើយអ្វីដែលយើងចង់បានគឺទឹកស្អាតបែបនេះមុននឹងបង្ហូរចូលសមុទ្រ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំដល់ម្ចាស់សណ្ឋាគារពាក់ព័ន្ធ ត្រូវភ្ជាប់ការប្រើប្រាស់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានគ្រប់ៗគ្នា ចូលរួមថែរក្សាអនាម័យបរិស្ថាន ធ្វើឱ្យទីក្រុងរបស់យើងស្អាត និងមានភាពបៃតង។

សូមជម្រាបជូនថា រដ្ឋបាលខេត្តគ្រោងនឹងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់មួយបន្ថែមទៀត នៅទីតាំងអតីតព្រះរាជដំណាក់ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណជាង ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

អត្ថបទទាក់ទង