ខ្មែរប៉ុស្ដិ៍ Close

អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ សាងសង់បាន ៧៥ភាគរយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 33
អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ សាងសង់បាន ៧៥ភាគរយ អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ សាងសង់បាន ៧៥ភាគរយ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញអញ្ជើញចុះពិនិត្យទីតាំងសាងសង់ អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

គម្រោងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ មានកម្ពស់០១ជាន់ ទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ ធ្វើគ្រឹះសសរ​បេតុង​ ដំបូលប្រក់ស័ង្កសី​ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ​នេះអាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បាន ៣៥៦គ្រែ​ ។ តាមការឱ្យដឹងពីក្រុមការងារសាងសង់ អគារតេជោព្យាបាលជំងឺកូវីដ-១៩ សាងសង់សម្រេចបានចំនួន៧៥ភាគរយ គ្រោងនឹងបញ្ចប់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

​ក្នុងឱកាសចុះពិនិត្យអគារតេជោព្យាបាលជំងឺកូវីដ-១៩ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់ពន្លឿនការងារសាង សង់ឱ្យបានលឿន ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់ក្នុងការប្រើប្រាស់បានយូរ អង្វែងព្រោះអគារនេះ ជាសម្បត្ដិរួមរបស់ប្រជាពលរដ្ឋកម្ពុជា។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារ តេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយពង្រាបដីឱ្យស្មើ និងធ្វើផ្លូវចេញ-ចូល ព្រមទាំងរៀបចំជាសួនច្បារ ដាំស្មៅឱ្យមានសោភណភាព ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងកាន់តែមានភាពស្រស់ស្អាត និងបៃតង ប្រកបដោយផាសុកភាព ៕

អត្ថបទទាក់ទង