កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៣៩នាក់ អ្នកជាសះស្បើយចំនួន ៣៤៣នាក់ និងអ្នកស្លាប់ចំនួន ១១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៣៩នាក់ អ្នកជាសះស្បើយចំនួន ៣៤៣នាក់ និងអ្នកស្លាប់ចំនួន ១១នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១២៣នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៣ ០៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៨ ៧៨៦នាក់ និងស្លាប់សរុបចំនួន ១ ៩០៣នាក់៕