ខ្មែរប៉ុស្ដិ៍ Close

សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយសំរ៉ែ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 39
សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយសំរ៉ែ សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយសំរ៉ែ

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន២៤ដើម ដែលមានហានិភ័យខ្ពស់ និងបាំងទេសភាពប្រាសាទ នៅក្នុងបរិវេណប្រាសាទបន្ទាយសំរ៉ែ។ កិច្ចការងារនេះ ធ្វើឡើង ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត បង្ការកុំឲ្យដួលរលំមកលើប្រាសាទផង និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទបន្ទាយសំរ៉ែផង។

ដើមឈើដែលបានកាត់ដកហូតរួមមាន ស្វាយចន្ទី១៩ដើម ពពេលងាប់១ដើម ពង្រងាប់១ដើម និងស្នាយ១ដើម។ ចំណែកឯត្នោត២ដើមបានកាត់ក្រីមែកចំនួន១៤ធាងយកចេញ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

អត្ថបទទាក់ទង