ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលជលផលជូនដំណឹងពីការបិទការនេសាទអូសគ្រំក្រឡាហូលក្នុងដែននេសាទសមុទ្រកម្ពុជា ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣១ ខែតុលា ដែលនឹងត្រូវអនុវត្តជារៀងរាល់ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ឯកសារ 38

នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការ «បិទការនេសាទអូសគ្រំក្រឡាហូលឆ្នាំ ២០២១ ក្នុងដែននេសាទសមុទ្រកម្ពុជា»។

សេចក្ដីជូនដំណឹងនេះបានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មនេសាទគ្រំក្រឡាហូលនៅក្នុងដែនសមុទ្រកម្ពុជា ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ១ កញ្ញា រហូតដល់ថ្ងៃទី ៣១ តុលា ជារៀងរាល់ឆ្នាំ ដោយសារតែពេលវេលានេះ ជារដូវពងកូនរបស់សត្វគ្រំប្រភេទនេះ។

សូមអាននូវសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងស្រុងដូចខាងក្រោម៖