ខ្មែរប៉ុស្ដិ៍ Close

នាវាកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿង ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនៈកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 74
នាវាកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿង ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនៈកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ នាវាកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿង ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនៈកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ នាវាកងទ័ពជើងទឹក រំដោះប្រជាជនចិនចំនួន ០៣គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុង ព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនៈកិច្ច នៅព្រះរាជា ណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ចិន-កម្ពុជា ឲ្យកាន់តែរឹងមាំ ជាពិសេសការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែស្និទ្ធស្នាលបន្ថែមទៀត ព្រមទាំងធ្វើការផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក។

ស្របពេលនេះដែរ នាយ- នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ បានអញ្ជើញមកទទួលស្វាគមន៍ យ៉ាងរីករាយផងដែរ ចំពោះគណៈប្រតិភូកងទ័ពជើងទឹករំដោះ ប្រជាជនចិន នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិ ការរវាងកងទព័ជើងទឹកប្រទេសទាំងពីរ ពិសេសចំណងកាទូតរវាងប្រទេស ទាំងពីរកាន់តែរឹងមាំថែមទៀត។

លោកឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរងនៃកងនាវាសមុទ្រ ខាងជើង បានថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកកម្ពុជា អាជ្ញាធរខេត្ត និងប្រជាជនខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍ការចូលចតរបស់ នាវាកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីខេត្តព្រះសីហនុ។

តាមគម្រោងគណៈប្រតិភូកងទ័ពជើងទឹកចិននេះ នឹងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ កងទ័ពជើងទឹកកម្ពុជានៅមូលដ្ឋានរាម ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា ទស្សនកិច្ច បរមរាជវាំង សារៈមន្ទីរជាតិ និងជួបជាមួយសមាគមនចិននៅខេត្ត ព្រះសីហនុផងដែរ។

សូមបញ្ជាក់ថា នាវាទាំងបីគ្រឿងនេះមាន៖
១.មានឈ្មោះ PLANS WUHU (F.F.G-539) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក ៤.១០០តោន ដឹកនាំដោយលោកវរនាវីឯក YANG KAI ។
២.មានឈ្មោះ PLANS HANDAN (F.FG-579) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក 4,100តោន ដឹកនាំដោយលោកវរនាវីទោ ZHAO SHU QIAN ។
៣.ឈ្មោះ PLANS DONG PINGKAJE ( AOR 960) បណ្តោយ ១៧៩ម៉ែត្រ ទទឹង ២៥ម៉ែត្រ ជម្រៅទឹក 10ម៉ែត្រ ទម្ងន់ផ្ទុក 20,500តោន ដឹកនាំដោយលោក វរនាវីទោ ZHOU XIAOHUI ។
នាវាទាំង ០៣គ្រឿង ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរង នៃកងនាវាសមុទ្រខាងជើង ដែលមាននាវឹកសរុបចំនួន ៦៩៥នាក់៕

អត្ថបទទាក់ទង