ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ៖​ អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
ក្រសួងសុខាភិបាល ៖​ អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះនោះទេ ក្រសួងសុខាភិបាល ៖​ អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះនោះទេ

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលឆ្លងមេរោគបំប្លែងថ្មី Delta នឹងមិនអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះនោះទេ ហើយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលក៏បានចេញលិខិតមួយបង្ហាញពីការកំណត់នូវលក្ខខណ្ឌ នៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ប្រភេទ Delta ផងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។

ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃ គ.អ.ក. បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចប់ការ ព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្តនៅតាមរាជធានី-ខេត្តទាំងអស់ ដូចមានជូនភ្ជាប់មកជាមួយខាងក្រោមនេះ៖

អត្ថបទទាក់ទង