នាយឧត្ដមសេនីយ៍ គន់ គីម អញ្ជើញជួបសំណេះសំណាល និងចែកអាវភ្លៀងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជូនកងទ័ពទូទាំងយោធភូមិភាគពិសេស
កំពង់ឆ្នាំង៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំពិធីសំណេះសំណាល និងចែកជូនអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងភរិយា ជូនដល់កងទ័ពទូទាំងយោធភូមិភាគពិសេស ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ អមដោយលោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំងផងដែរ៕