លោក ម៉ៅ ធនិន ចុះពិនិត្យដំណើរការសាងសង់ផ្ទះ នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានបន្ត ចុះពិនិត្យដំណើរការសាងសង់ផ្ទះ ការងារដាំដុះ បង្កបង្កើនផល ចិញ្ចឹមសត្វ និងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ៕