ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ចេញសេចក្តីប្រកាសផ្លូវការ ពីជំនួបរវាង លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និងនាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ឯកសារ 30
ក្រសួងការបរទេស ចេញសេចក្តីប្រកាសផ្លូវការ ពីជំនួបរវាង លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និងនាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ក្រសួងការបរទេស ចេញសេចក្តីប្រកាសផ្លូវការ ពីជំនួបរវាង លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និងនាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ

ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ជាមួយលោក Chui Sai On នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងជាមិត្តដែលមានជំនឿទុកចិត្ត នឹងគ្នារវាងកម្ពុជា-ចិន ហើយទស្សនកិច្ចរបស់លោក Chui Sai On ប្រព្រឹត្តទៅចំពេលដ៏ល្អប្រសើរ នៃការប្រារព្វខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃទំនាក់ទំនងការទូត ក៏ដូចជាខួប១៥ឆ្នាំ នៃទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។

លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និងលោក Chui Sai On បានវាយតំលៃខ្ពស់ចំពោះទស្សនកិច្ចនេះដែលនឹងជួយពង្រឹងពង្រីកទំនាក់ទំនង និងបង្កើនមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន ក៏ដូចជារវាងប្រជាជនកម្ពុជា និងម៉ាកាវ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖