ខ្មែរប៉ុស្ដិ៍ Close

ធនាគារអភិវឌ្ឍន៍កូរ៉េ ថ្លែងអំណរគុណលោក សាយ សំអាល់ ចំពោះការចូលរួមសហការ រៀបចំគម្រោងមូលនិធិអាកាសធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
ធនាគារអភិវឌ្ឍន៍កូរ៉េ ថ្លែងអំណរគុណលោក សាយ សំអាល់ ចំពោះការចូលរួមសហការ រៀបចំគម្រោងមូលនិធិអាកាសធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ ធនាគារអភិវឌ្ឍន៍កូរ៉េ ថ្លែងអំណរគុណលោក សាយ សំអាល់ ចំពោះការចូលរួមសហការ រៀបចំគម្រោងមូលនិធិអាកាសធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ

លោក KIM Bock Kyun នាយកប្រតិបត្តិ និងជាអនុប្រធាននៃធនាគារអភិវឌ្ឍន៍កូរ៉េ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលិខិតថ្លែងអំណរគុណ ជូនចំពោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានចូលរួមសហការ រៀបចំគម្រោងមូលនិធិអាកាសធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ «Collaborative R&DB Programme for Promoting the Innovation of Climate Technopreneurship.»។

ក្នុងលិខិតនេះ លោក KIM បានកោតសរសើរចំពោះការគាំទ្ររបស់ក្រសួងបរិស្ថានសម្រាប់ដំណើរការគាំទ្រ និងចូលរួមរបស់កម្ពុជាសម្រាប់រៀបចំគម្រោង ដែលបានអនុម័តដោយមូនិធិអាកាសធាតុបៃតង (GCF) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ លោកបន្តថា ក្នុងដំណាក់កាលអនុវត្តគម្រោង ដែលនឹងត្រូវបានដាក់អោយដំណើរការជាផ្លូវការ នៅពេលខាងមុខ ធនាគារអភិវឌ្ឍន៍កូរ៉េ នឹងប្រឹងប្រែងប្រកាន់ខ្ជាប់នូវភាពជាម្ចាស់របស់ប្រទេសនីមួយៗ អោយបានល្អបំផុត ហើយធានាយ៉ាងពិតប្រាកដថា គម្រោងនេះនឹងសម្របសម្រួលអោយបានសាកសមបំផុត ជាមួយនឹងតំរូវការជាអាទិភាពរបស់កម្ពុជា។

លោក KIM បានបញ្ជាក់ថា ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនអាចធូស្រាលក្នុងពេលឆាប់ៗនេះ ធនាគារអភិវឌ្ឍន៍កូរ៉េ(KDB) នឹងជំនះនូវរាល់ឧប្បស័គ្គទាំងឡាយ ដើម្បីពិគ្រោះយោបល់ដោយផ្ទាល់ជាមួយបណ្តាភាគីពាក់ពទ្ធ័ទាំងអស់នៅក្នុងប្រទេស តាមរយៈភាពជាដៃគូរយុទ្ធសាស្រ្តជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដែលបានបង្ហាញវត្តមានគាំទ្រយ៉ាងខ្លាំង។

លោក KIM បានបន្ថែមទៀតថា ការណែនាំ និងគាំទ្ររបស់លោករដ្ឋមន្រ្តី និងក្រសួងបរិស្ថាន គឺជាចំនុចសំខាន់ សម្រាប់ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ធ្វើដំណើរទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមការផ្ទេរបច្ចេកកវិទ្យាការប្រែប្រួលអាកាសធាតុប្រកបដោយភាពជោគជ័យ៕

 

 

អត្ថបទទាក់ទង