ខ្មែរប៉ុស្ដិ៍ Close

លោក សាយ សំអាល់ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន (All-China Youth Federations)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1
លោក សាយ សំអាល់ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន (All-China Youth Federations) លោក សាយ សំអាល់ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន (All-China Youth Federations)

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ដឹកនាំដោយ លោក He Junke បានចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូយោបល់លើវិស័យបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ការរៀបចំរដ្ឋបាលទំនើប និងការងារអភិវឌ្ឍយុវជនដោយយកមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមូលដ្ឋាន។

ជំនួបនេះគឺជាផ្នែកមួយនៃការបន្តថែរក្សាវប្បធម៌នៃការផ្លាស់ប្តូថ្នាក់ដឹកនាំ យុវជននិងយុវជនដើម្បីផ្លាស់ប្តូយោបល់ដកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានឱ្យឈានដល់កម្រិតមួយខ្ពស់បន្ថែមទៀត។ ទន្ទឹមនឹងនេះ ភាគទាំងពីរ ក៏បានពិភាក្សាគ្នាដើម្បីស្វែងរកវិធីពង្រឹង និងអភិវឌ្ឍសមត្ថភាពយុវជនរបស់ប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន តាមរយៈការចងសម្ព័ន្ធភាពជាមួយគ្នាទៅវិញទៅមក ក្នុងការផ្លាស់ប្តូរនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗលើគ្រប់វិស័យ៕

អត្ថបទទាក់ទង