ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៦៦នាក់ អ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1251
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៦៦នាក់ អ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៦៦នាក់ អ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៦៦នាក់ អ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងអ្នកស្លាប់ចំនួន​ ១៥នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣០៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៥ ១៥២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៧ ៦៩២នាក់ និងស្លាប់សរុបចំនួន ១ ៣៣៩នាក់៕

    អត្ថបទទាក់ទង