ខ្មែរប៉ុស្ដិ៍ Close

អំណោយរបស់លោកនាយករដ្ឋមន្រ្ដី និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអភិបាលខេត្តស្ទឹងត្រែង និងមេបញ្ជាការរងទ័ពជើងគោក យកទៅចែកជូនកងទ័ពថ្មើរជើងលេខ១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
អំណោយរបស់លោកនាយករដ្ឋមន្រ្ដី និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអភិបាលខេត្តស្ទឹងត្រែង និងមេបញ្ជាការរងទ័ពជើងគោក យកទៅចែកជូនកងទ័ពថ្មើរជើងលេខ១ អំណោយរបស់លោកនាយករដ្ឋមន្រ្ដី និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអភិបាលខេត្តស្ទឹងត្រែង និងមេបញ្ជាការរងទ័ពជើងគោក យកទៅចែកជូនកងទ័ពថ្មើរជើងលេខ១

ស្ទឹងត្រែង៖ ថវិកា និងគ្រឿងឧបភោគ-បរិភោគដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ យកទៅប្រគល់ជូនកងទ័ពនៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ១ នៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ការប្រគល់អំណោយរបស់លោកទាំងពីរ ជូនកងទ័ពខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តស្ទឹងត្រែង និងលោក ហួត ឈាង អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព។

អំណោយទាំងនោះ រួមមាន៖ ធុងទឹកជ័រចំនួន ២០ធុង (ចំណុះ ២០០លីត្រ), ត្រីខកំប៉ុង ២០កេះ, មីម៉ាម៉ា ២០កេះធំ, ប៊ីចេង ១០០គីឡូក្រាម, ទឹកត្រី ៣០កេះ, ទឹកស៊ីអ៊ីវ ៣០កេះ, ខ្ទឹមស ២០០គីឡូក្រាម, សាច់គោ ៥០គីឡូក្រាម, សាច់ជ្រូក ៥០គីឡូក្រាម, ម៉ាស៊ីនភ្លើង និងឌីណាម៉ូកម្លាំង៥សេស ៣គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ខ្សែភ្លើងគ្រប់ធុន ១៥ដុំ, អំពូលភ្លើង ៦៦ឈុត, ព្រីភ្លើង និងកុងតាក់ ១១៣ឈុត និងថវិកាចំនួន ២០,០០០រៀល ជូនពលទាហានម្នាក់ៗ ៕

 

អត្ថបទទាក់ទង