ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៥៤នាក់ អ្នកជាសះស្បើយចំនួន ១ ០៤៦ នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៥៤នាក់ អ្នកជាសះស្បើយចំនួន ១ ០៤៦ នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩៥៤នាក់ អ្នកជាសះស្បើយចំនួន ១ ០៤៦ នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៥៤នាក់ អ្នកជាសះស្បើយចំនួន ១០៤៦នាក់ និងអ្នកស្លាប់ចំនួន​ ២៧នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៣៦នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៨ ០៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥០ ០២០នាក់ និងស្លាប់សរុបចំនួន ៨២៥នាក់៕

អត្ថបទទាក់ទង