កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៩៩នាក់ អ្នកជាសះស្បើយចំនួន ៩១០នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៩៩នាក់ អ្នកជាសះស្បើយចំនួន ៩១០នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៩៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤១ ៥៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥ ៩៤០នាក់ និងស្លាប់សរុបចំនួន ៣៩៤នាក់៕