រដ្ឋបាលរាជនីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១៤មិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ គ្រប់អាជីវកម្ម-ការលក់ដូរ នៅក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ៕