ខ្មែរប៉ុស្ដិ៍ Close

អង្គការ USAID​ ថា គិតត្រឹមខែឧសភា ឆ្នាំ២០២១​ កម្ពុជារកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៦៦សម្បុក និងមានពង ២ ៤៩៨គ្រាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 27
អង្គការ USAID​ ថា គិតត្រឹមខែឧសភា ឆ្នាំ២០២១​ កម្ពុជារកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៦៦សម្បុក និងមានពង ២ ៤៩៨គ្រាប់ អង្គការ USAID​ ថា គិតត្រឹមខែឧសភា ឆ្នាំ២០២១​ កម្ពុជារកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៦៦សម្បុក និងមានពង ២ ៤៩៨គ្រាប់

នាល្ងាចថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ មន្រ្តីខណ្ឌរដ្ឋបាលជលផល ដោយមានការគាំទ្រពីគម្រោង USAID ព្រៃឡង់ បានលើកទឹកចិត្តដល់អ្នកដែលរកឃើញពងកន្ធាយក្បាលកង្កែប ដើម្បីយកមកការពារ ក្នុងនោះសម្បុកពងរបស់សត្វនេះដែលបានរកឃើញ គិតត្រឹមខែឧសភា ឆ្នាំ២០២១ មានចំនួន ៦៦សម្បុក ដែលក្នុងនោះ មានពងចំនួន ២ ៤៩៨គ្រាប់ ដែលកាលពីឆ្នាំ២០២០ រកឃើញតែ ៤៩សម្បុក ដែលមានពង ១ ៧៥៦គ្រាប់ប៉ុណ្ណោះ។

គម្រោង USAID ព្រៃឡង់បៃតង ផ្តល់ការគាំទ្រដល់សហគមន៍នេសាទ តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ធ្វើការល្បាតដើម្បីការពារសត្វដ៏កម្រ និងជិតផុតពូជនេះ ។ គោលបំណងនៃការល្បាតគឺដើម្បីបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ នៅក្នុងសហគមន៍នេសាទ និង រឹបអូសឧបករណ៍នេសាទខុសច្បាប់ចេញពីទន្លេ។ ក្រុមល្បាតក៏បានធ្វើការធានាថា គ្មានការប្រមូលកន្ធាយក្បាលកង្កែប ឬពងរបស់វា ហើយមិនមានសកម្មភាពនេសាទខុសច្បាប់ណាមួយកើតឡើងនៅក្នុងតំបន់ ដែលមានកន្ធាយក្បាលកង្កែបក្នុងរដូវបន្តពូជដែរ។

កន្ធាយក្បាលកង្កែប គឺជាប្រភេទសត្វ ដែលរងគ្រោះថ្នាក់ជិតផុតពូជនៅលើសកលលោក។ នៅប្រទេសកម្ពុជា វាមានរស់នៅតែតាមតំបន់មួយចំនួនតូចនៃទន្លេមេគង្គ ហើយត្រូវបានគំរាមកំហែងដោយកត្តាជាច្រើន។ ការគំរាមកំហែងចម្បង គឺការប្រមូលពងរបស់វា យកទៅបរិភោគ ក៏ដូចជាការនេសាទសម្រាប់តម្រូវការក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ៕