ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៥៥នាក់ អ្នកជាសះស្បើយចំនួន ៨១០នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1004
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៥៥នាក់ អ្នកជាសះស្បើយចំនួន ៨១០នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៦៥៥នាក់ អ្នកជាសះស្បើយចំនួន ៨១០នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ អ្នកជាសះស្បើយចំនួន ៨១០នាក់ និងអ្នកស្លាប់ចំនួន​ ១១នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៧,៣២១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣០,៦១៧នាក់ និងស្លាប់សរុបចំនួន ៣១១នាក់៕

អត្ថបទទាក់ទង