មកទស្សនាទិដ្ឋភាពផ្លូវវង់ធំ អមដោយទេសភាពដ៏ស្រស់ត្រកាលកំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរនារដូវវស្សា
ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំរហូតទទួលបានការកោតសរសើរ និងទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើចរាចរកម្សាន្តលើដងផ្លូវជាលក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនាពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ។
ផ្លូវនេះទៀតសោត គឺអមដោយដើមឈើតូចធំដែលមានពណ៌ខៀវដ៏ស្រស់ត្រកាលគ្របដណ្តប់លើដងផ្លូវលាយឡំដោយសម្លេងសត្វយំពិរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចររំសាយភាពតានតឹងក្នុងចិត្ត និងទុក្ខកង្វល់ផងដែរ៕