ខ្មែរប៉ុស្ដិ៍ Close

ការសាងសង់​ផ្លូវជាតិ​លេខ១០ តភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅ​ខេត្តពោធិ៍សាត់ និង​កោះកុង សម្រេច​បានជិត ៥០%ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 120
ការសាងសង់​ផ្លូវជាតិ​លេខ១០ តភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅ​ខេត្តពោធិ៍សាត់ និង​កោះកុង សម្រេច​បានជិត ៥០%ហើយ ការសាងសង់​ផ្លូវជាតិ​លេខ១០ តភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅ​ខេត្តពោធិ៍សាត់ និង​កោះកុង សម្រេច​បានជិត ៥០%ហើយ

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០គីឡូម៉ែត្រ ដែលតភ្ជាប់ខេត្តបាត់ដំបង ទៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង សម្រេចបានជិត ៥០%ហើយ។

យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជាលទ្ធផល ការសាងសង់ផ្លូវនេះ សម្រេចបាន ៤៨,៧៧% គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០ មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត។

ក្នុងឱកាសចុះពិនិត្យមើលការសាងសង់នេះ លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នា ដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩៕ Click News

អត្ថបទទាក់ទង