ខ្មែរប៉ុស្ដិ៍ Close

រដ្ឋលេខាធិការក្រសួងការងារ លោក សោម អូន អញ្ជើញចុះជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាភូមិ៦ សង្កាត់ទន្លេបាសាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 51
រដ្ឋលេខាធិការក្រសួងការងារ លោក សោម អូន អញ្ជើញចុះជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាភូមិ៦ សង្កាត់ទន្លេបាសាក់ រដ្ឋលេខាធិការក្រសួងការងារ លោក សោម អូន អញ្ជើញចុះជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាភូមិ៦ សង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានអញ្ជើញចុះជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាភូមិ៦ សង្កាត់ទន្លេបាសាក់ និងមានការចូលរួមពីសំណាក់លោកស្រី ឃ្លោក ប៉េងថុល ប្រធានក្រុមការងារចុះជួយភូមិ៦ លោក សួង ហួត អនុប្រធានក្រុមការងារចុះជួយភូមិ៦ លោក ឈុំ វាសនា អនុប្រធានក្រុមការងារចុះជួយភូមិ៦ លោក ណៃ សុខវាសនា អនុប្រធានក្រុមការងារចុះជួយភូមិ៦ និងលោក គឹម ចាន់សំណាង លោក ងួន ប៊ុណ្ណារិទ្ធ លោក វង្ស បូរិទ្ធ លោក ប៉ាង ចាន្នី សមាជិកក្រុមការងារចុះជួយភូមិ៦ ព្រមទាំង លោក លោកស្រី ជាសមាជិកសមាជិការក្រុមការងារចុះជួយភូមិ៦ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ក្រុមការងារ ក៏បានផ្តល់ជូនដល់គណបក្សភូមិនូវសម្ភារ:មួយចំនួនរួមមាន៖ ម៉ាស់ចំនួន ៦០០០ម៉ាស់ អាកុល ៦០ លីត្រ និងថវិកាចំនួន៨០០,០០០រៀល។ ការផ្តល់សម្ភារ:ទាំងនេះគឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ដែលកំពុងតែគំរាមគំហែងចំពោះសុខភាពរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។

ក្រុមការងារ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនិងបានចែកម៉ាស់ ព្រមទាំងអាកុល និងបានក្រើនរំលឹកដល់ពួកគាត់ឲ្យបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ និងចូលរួមចាក់វ៉ាក់សាំង និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់៕

អត្ថបទទាក់ទង