ខ្មែរប៉ុស្ដិ៍ Close

លោក សោម អូន ដឹកនាំគណប្រតិភូសហជីពចំនួន៣០រូប បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41
លោក សោម អូន ដឹកនាំគណប្រតិភូសហជីពចំនួន៣០រូប បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង លោក សោម អូន ដឹកនាំគណប្រតិភូសហជីពចំនួន៣០រូប បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង

លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ​ បានដឹកនាំគណប្រតិសហជីពចំនួន៣០រូប ទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេលជាង១សប្តាហ៏ ដើម្បីផ្លាស់ប្តូរបទពិសោធន៏ និង ពង្រឹងកិច្ចសហប្រតិបត្តិការ ។

លោក សោម អូន បានអោយដឹងថា សហព័ន្ឋសហជីពទូទាំងប្រទេសចិន បានអញ្ជើញថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលសភាសម្ព័ន្ឋសហជីពជាតិកម្ពុជាចំនួម៣០នាក់ ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនរយៈពេលជាង១សប្តាហ៏ ។

លោកបានបញ្ជាក់ថា នេះគឺជាទម្រង់គណប្រតិភូសហជីពកម្ពុជាដ៏ធំលើកទី១ មិនដែលមាន ដែលត្រូវបានភាគីសហជីពចិនអញ្ជើញទស្សនកិច្ចជាផ្លូវការ ដើម្បីរិតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិ និងផ្លាស់ប្តូរបទពិសោធន៏រវាងសហជីពប្រទេសទាំងពីរ ។

លោក សោម អូន បានបន្ថែមថា ដំណើរទស្សនកិច្ចនេះក៏បានឆ្លុះបញ្ចាំងផងដែរ អំពីការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ដើម្បីឈានដល់កិច្ចសហប្រតិ្តការជាយុទ្ឋសាស្ត្រ រវាងអង្គការសង្គមសុីវិលនៃប្រទេសទាំងពីរ ៕

អត្ថបទទាក់ទង