ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៤៥នាក់ អ្នកជាសះស្បើយចំនួន ១,៣៣៧នាក់ និងអ្នកស្លាប់ចំនួន ២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៤៥នាក់ អ្នកជាសះស្បើយចំនួន ១,៣៣៧នាក់ និងអ្នកស្លាប់ចំនួន ២នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៤៥នាក់ អ្នកជាសះស្បើយចំនួន ១,៣៣៧នាក់ និងអ្នកស្លាប់ចំនួន ២នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៤៥នាក់ ខណៈអ្នកជំងឺចំនួន ១,៣៣៧នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន ២នាក់។

ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ១នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២២,៨៨៩នាក់, អ្នកជាសះស្បើយចំនួន ១៤,៣៤៣នាក់ និងអ្នកស្លាប់ចំនួន១៥៦នាក់៕

អត្ថបទទាក់ទង