ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៧នាក់ ជាសះស្បើយចំនួន ១៦នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 121
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៧នាក់ ជាសះស្បើយចំនួន ១៦នាក់ និងមិនមានអ្នកស្លាប់នោះទេ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៧នាក់ ជាសះស្បើយចំនួន ១៦នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៦នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ១៨នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៩១៤ ​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៧,១៦២ នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

អត្ថបទទាក់ទង