ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ឱ វណ្ណឌីន បង្ហើបថា កម្ពុជារកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅអង់គ្លេស និងនៅឥណ្ឌា តាំងពី១ខែមុនមកម៉្លេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
លោកស្រី ឱ វណ្ណឌីន បង្ហើបថា កម្ពុជារកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅអង់គ្លេស និងនៅឥណ្ឌា តាំងពី១ខែមុនមកម៉្លេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហើយឱ្យដឹងតាមរយៈសារព័ត៌មានក្នុងស្រុកមួយថា កម្ពុជាបានរកឃើញករណីវីរុសបំប្លែងថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា និងប្រទេសអង់គ្លេសជាលើកដំបូង តាំងតែពីខែមុនមកម៉្លេះ ដែលបានរកឃើញលើជនបរទេសដែលបានចូលមកកម្ពុជា ប៉ុន្តែករណីនេះបានកើតឡើងតាំងពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺទាំងនេះក៏ត្រូវបានក្រុមគ្រូពេទ្យរបស់កម្ពុជា ព្យាបាលឱ្យបានជាសះស្បើយហើយផងដែរ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «យើងបានរកឃើញវីរុសបំប្លែងថ្មីមកពីប្រទេសឥណ្ឌា (B1617) កើតទៅលើជនបរទេសដែលធ្វើដំណើរមកប្រទេសកម្ពុជា កាលពីខែមុនមកម្ល៉េះ និងដែលស្ថិតនៅក្នុងអំឡុងពេលព្រឹត្តការណ៍សហគមន៍២០កុម្ភៈ តែអ្នកជំងឺរូបនេះក៏ត្រូវបានក្រុមគ្រូពេទ្យរបស់យើងបានព្យាបាលជាសះស្បើយផងដែរ។ ដោយឡែកវីរុសបំប្លែងថ្មីដែលមានប្រភពចេញពីប្រទេសអង់គ្លេស (B117) ក៏ត្រូវបានរកឃើញលើជនបរទេសចូលកម្ពុជា»។

សូមបញ្ជាក់ថា ដោយសារតែករណីឆ្លងកូវីដ-១៩ នៅប្រទេសឥណ្ឌា ហើយវីរុសបំប្លែងថ្មីនៅប្រទេសមួយនេះ ត្រូវបានមន្ត្រីជំនាញអន្តរជាតិវាយតម្លៃថា មានសភាពកាចសាហាវជាងវីរុសបំប្លែងថ្មីផ្សេងទៀត មកពីអាហ្វ្រិកខាងត្បូង អង់គ្លេស និងប្រទេសប្រេស៉ីលជាដើមនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជើងហោះហើរចេញពីប្រទេសឥណ្ឌា និងឆ្លងកាត់ប្រទេសឥណ្ឌាជាបណ្ដោះអាសន្នសិន ដើម្បីការពារកុំឱ្យមានការឆ្លងដល់ប្រទេសកម្ពុជា៕

អត្ថបទទាក់ទង