ក្រសួងសុខាភិបាល ណែនាំដល់មន្ទីរពេទ្យឯកជន ត្រូវកំណត់តម្លៃឱ្យបានសមរម្យ និងបង្ហាញតម្លៃនៅទីសាធារណៈ សម្រាប់ការធ្វើតេស្ដរហ័សរកកូវីដ-១៩
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានប្រកាសណែនាំដល់ម្ចាស់មន្ទីរពេទ្យេឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សកូវីដ-១៩ ត្រូវធ្វើការកំណត់តម្លៃឱ្យបានសមរម្យ និងណែនាំដល់បុគ្គលិកក្រោមឱវាទ ត្រូវដាក់បង្ហាញតម្លៃនៅទីសាធារណៈ ក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនឱ្យបានដឹង និងមានការយល់ព្រមដោយធ្វើកិច្ចព្រមព្រៀងធ្វើតេស្ដកូវីដ-១៩ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរម្លឹកណែនាំថា ការអនុញ្ញាតឱ្យមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ ប្រើប្រាស់តេស្ដរហ័ស ក្នុងគោលបំណងធ្វើការញែកអ្នកជំងឺ ដែលមកទទួលសេវាព្យាបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងការផ្ដល់សេវាសុខាភិបាល និងចូលរួមធានានិរន្ដរភាព នៃការផ្ដល់សេវាថែទាំង និងព្យាបាលជំងឺ នៅក្នុងសេវាសុខាភិបាលឯកជន៕
សូមអានលម្អិតក្នុងសេចក្ដីជូនដំណឹង ដែលមានដូចខាងក្រោមនេះ៖