ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន បើកច្រកតាមព្រំប្រទល់សម្រាប់ការឆ្លងកាត់របស់ប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 24

នៅថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ​២០២១​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន បើកច្រកតាមព្រំប្រទល់សម្រាប់ការឆ្លងកាត់របស់ប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេង ប៉ុន្តែលោកបានហាមមិនឱ្យមានការចេញចូលក្រុងព្រះសីហនុទាំងមូល ដែលជាតំបន់បិទខ្ទប់ឡើយ​។

លោក គួច ចំរើន បានបញ្ជាក់ថា សម្រាប់ក្របខណ្ឌខេត្តព្រះសីហនុ គឺអនុញ្ញាតឱ្យមានការបើកធ្វើដំណើរឆ្លងកាត់រវាងព្រំប្រទល់ខេត្តកំពង់ស្ពឺ នៅស្រុកកំពង់សីលា នៅស្រុកព្រៃនប់ នៃខេត្តកំពត និងព្រំប្រទល់រងមួយទៀតនៅស្រុកស្ទឹងហាវ ប៉ុន្តែបន្តរក្សាម៉ឺងម៉ាត់សម្រាប់តំបន់បិទខ្ទប់ នៅក្នុងក្រុងព្រះសីហនុ ទាំងមូលបន្តទៀត៕

អត្ថបទទាក់ទង