ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣០៣នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២៣៩នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 64
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣០៣នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២៣៩នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣០៣នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ២៣៩នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣០៣នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន២៣៩នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង៣០៣នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ (248) កណ្ដាល (26) ព្រះសីហនុ (19) តាកែវ (8) កំពត (2)។

សម្រាប់អ្នកជាសះស្បើយទាំង ២៣៩នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ៧៤៧នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៧​២០២នាក់, អ្នកជាសះស្បើយចំនួន ២​ ៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤ ៨៩៣នាក់, អ្នកស្លាប់ចំនួន ៥៤នាក់៕

អត្ថបទទាក់ទង