ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផែនទី «តំបន់ក្រហម» នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 76
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផែនទី «តំបន់ក្រហម» នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក​ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផែនទី «តំបន់ក្រហម» នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក​

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ បានបង្ហាញផែនទី «តំបន់ក្រហម» ដែលឆ្លងរីករាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ក្នុងភូមិសាស្ដ្រខណ្ឌ មានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។

ទីតាំងដែលត្រូវកំណត់ជា «តំបន់ក្រហម» នៅរាជធានីភ្នំពេញនោះរួមមាន៖

* ទី១៖ ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ
* ទី២៖ ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
* ទី៣៖ ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

គួរជម្រាបថា «តំបន់ក្រហម» រាជរដ្ឋាភិបាលបានកំណត់ថា ជាតំបន់ដែលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ហើយត្រូវរឹតបន្ដឹងការអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់បំផុត៕

អត្ថបទទាក់ទង