ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរ សម្រេចបិទផ្នែកខាងក្នុងផ្សារ នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32

រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ សម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន រយៈពេល ៧ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង ផ្សារទាំង ៨នោះរួមមាន៖

១. ផ្សារធំបាត់ដំបង
២. ផ្សារបឹងឈូក
៣. ផ្សារ១៣មករា
៤. ផ្សារអប្សរាផ្សារលើ
៥. ផ្សាររោងល្ខោន
៦. ផ្សារវត្តលៀប
៧. ផ្សារពោធិ៍វង្ស
៨. ផ្សារទំនើបភូពុយ

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីសម្រេចខាងក្រោម៖

អត្ថបទទាក់ទង