ខ្មែរប៉ុស្ដិ៍ Close

សាលារាជធានីភ្នំពេញ ប្រកាសច្រានចោលព័ត៌មានដែលចែកតៗគ្នាថា «អាជ្ញាធរនឹងបិទខណ្ឌមានជ័យ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 25
សាលារាជធានីភ្នំពេញ ប្រកាសច្រានចោលព័ត៌មានដែលចែកតៗគ្នាថា «អាជ្ញាធរនឹងបិទខណ្ឌមានជ័យ» សាលារាជធានីភ្នំពេញ ប្រកាសច្រានចោលព័ត៌មានដែលចែកតៗគ្នាថា «អាជ្ញាធរនឹងបិទខណ្ឌមានជ័យ»

សាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកប្រកាសច្រានចោលនូវព័ត៌មានដែលបានបាញ់តៗគ្នាថា អាជ្ញាធរនឹងបិទខណ្ឌមានជ័យ ព្រោះតែចំនួនអ្នកឆ្លងជំងឺកូវីដបានកើនឡើងជាបន្ដបន្ទាប់។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបដិសេធទាំងស្រុង និងអះអាងថា ជាព័ត៌មានមិនពិត ហើយអាជ្ញាធរមិនបានបិទខណ្ឌមានជ័យនេះឡើយ។ លោក ម៉េត មាសភក្ដី បានអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនដែលបំពុលព័ត៌មានខាងលើនេះ។

ការចេញមកបដិសេធរបស់សាលារាជធានីភ្នំពេញ បានធ្វើឡើងក្រោយមានសំឡេងអនាមិកមួយ បានចែកតៗគ្នាថា ៣ម៉ោងទៀតសមត្ថកិច្ចនឹងបិទខណ្ឌមានជ័យ ដោយសារកម្មករនៅរោងចក្រ ឌីន ហាន រកឃើញវិជ្ជមានកូវីដជាបន្ដបន្ទាប់។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានសម្ដែងការសោកស្ដាយ និងថ្កោលទោសចំពោះជនដែលបំពុលសង្គមនេះ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងប្រឹងប្រែងគ្មានពេលដេកពួន ដើម្បីទប់ស្កាត់ការរីករាលដាល ការឆ្លងជំងឺកូវីដ-១៩ និងបញ្ជូនអ្នកវិជ្ជមានទៅកាន់មន្ទីរពេទ្យជាបន្ដបន្ទាប់៕

អត្ថបទទាក់ទង