ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ​ ណែនាំ​៣ចំណុច​ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន”

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
រដ្ឋបាលរាជធានីភ្នំពេញ​ ណែនាំ​៣ចំណុច​ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន” រដ្ឋបាលរាជធានីភ្នំពេញ​ ណែនាំ​៣ចំណុច​ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន”

រដ្ឋបាល​រាជធានីភ្នំពេញ​ នៅយប់ថ្ងៃ​ទី​០៨ ​ខែ​មេសា​ ឆ្នាំ២០២១​ បាន​ចេញ​សេចក្តី​ណែនាំ​ថា​ ចំពោះមុខនេះ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន” រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ៣ចំណុចដូចខាងក្រោម៖

១. សូមបងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅក្នុងទីសំណាក់តែមួយ ដែល មិនទាន់បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅវិទ្យាល័យបឹងត្របែក វិទ្យាល័យបាក់ទូក ឬ សាលាបឋមសិក្សាសុភមង្គល និងត្រូវអនុវត្តវិធានចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ ឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

២.ចំពោះកម្មករ-កម្មការិនីទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកតេស្តរក មេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តដល់និយោជក និងគណៈគ្រប់គ្រងរោងចក្រ គឺមិនត្រូវអនុញ្ញាតឱ្យបុគ្គលទាំងនោរចូលបម្រើការងារឡើយ នៅពេលដែលរោងចក្រនេះត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

៣.អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានកម្មករ-កម្មការិនី រោងចក្រ “ឌីន ហាន” កំពុងរស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយជំរុញឱ្យពួកគាត់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រង ឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានចត្តាឡីស័កនិងការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង