ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ក្នុងតំបន់បិទខ្ទប់នៃភូមិសាស្ត្ររាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ក្នុងតំបន់បិទខ្ទប់នៃភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ក្នុងតំបន់បិទខ្ទប់នៃភូមិសាស្ត្ររាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចេញដោយអាជ្ញាធររួចហើយនោះ អាចបន្តប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការអនុញ្ញាតឱ្យធ្វើដំណើរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយ ដែលបានទទួលលិខិតអនុញ្ញាត ធ្វើដំណើរ ឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ មេត្តាជ្រាបថា ដោយយោងតាមប្រការ១ នៃសេចក្តីសម្រេចលេខ៥៤ សសរចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលបានផ្តល់ជូននឹងអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបអំពីបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង