ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧២នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤៧នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧២នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤៧នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧២នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤៧នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ៧២នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៤៧នាក់ ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៧២នាក់ គឺមាន៧១នាក់ជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាននៅភ្នំពេញ ៣៣នាក់, ព្រះសីហនុ ២២នាក់, កណ្តាល ៨នាក់, ស្វាយរៀង ៣នាក់, ពោធិ៍សាត់ ៣នាក់, ព្រៃវែង ១នាក់ និងកំពត ១នាក់។  អ្នកជំងឺម្នាក់ទៀត ជាករណីនាំចូល ធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៤៧នាក់វិញ គឺ៤៦នាក់ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ និង១នាក់ជាករណីនាំចូល ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៨២៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២២៩៣នាក់, អ្នកជាសះស្បើយចំនួន ១៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០០៣នាក់, និងអ្នកស្លាប់ចំនួន ២២នាក់៕

អត្ថបទទាក់ទង