ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការ ស្តីពីករណីស្លាប់អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត អាយុ២៩ឆ្នាំ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 135

ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ អំពីករណីស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួនមួយនាក់ទៀត ដោយសារជំងឺកូវីដ-១៩។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់ ជាបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖១០នាទី។

ជាការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញ អ្នកជំងឺរូបនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើធ្ងន់ធ្ងរ និងរលាកសួតសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។