ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩នាក់ ខណៈអ្នកជំងឺចំនួន ១៦នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩នាក់ ខណៈអ្នកជំងឺចំនួន ១៦នាក់ជាសះស្បើយ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩នាក់ ខណៈអ្នកជំងឺចំនួន ១៦នាក់ជាសះស្បើយ

នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ១៦នាក់។

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩នាក់នោះ មាន ៦៨នាក់ជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» និង១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស។

ចំណែកឯ អ្នកជាសះស្បើយមានចំនួន ១៦នាក់ សុទ្ធតែជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២៥៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១២៥៦នាក់, កំពុងសម្រាកព្យាបាលចំនួន ១២៧០នាក់ និងអ្នកជំងឺ ១៦នាក់បានស្លាប់៕