ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1794

រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ពីក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ផងដែរថា ការសម្រេចបិទខ្ទប់តំបន់មួយផ្នែកនេះ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយោងតាមលទ្ធផលតេស្តវត្ថុសំណាក ដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ស្ថិតភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូវី៥-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង