រដ្ឋបាលរាជធានីភ្នំពេញ ៖ សម្ភារៈឈាបនដ្ឋានសម្រាប់បូជាសព អ្នកជំងឺកូវីដ-១៩ នឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ
លោក ម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា៖
ដោយសារនេះជាការងារអាទិភាព យើងកំពុងសម្រុករៀបចំ និងជំរុញឱ្យបានរួចរាល់ យ៉ាងលឿនបំផុត និងបានរៀបចំប្លង់សាងសង់ រៀបចំទីតាំងរួចរាល់ និងបច្ចុប្បន្នកំពុងតបណ្តាញអគ្គិសនី ។
លោកបន្តថា រីឯសម្ភារ បច្ចេកទេស គ្រឿងម៉ាស៊ីន(ឈាបនដ្ឋាន) បានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែបើទោះបីជាកិច្ចការនេះ ជាអ្វីដែលយើងបានគ្រោង និងរៀបចំទុកដើម្បីបង្ការហានិភ័យណាមួយកើតឡើងក៏ដោយចក៏រហូតមកដល់បច្ចុប្បន្ននេះ គឺករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក៏កើតមានជាបន្តបន្ទាប់រហូតដល់១១នាក់ហើយ ។