ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ ដោយអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 22
លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ ដោយអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ ដោយអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ

លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ ដោយអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។លោកស្រី បានសម្តែងនូវការតក់ស្លុត និងរន្ធត់ចិត្តជាពន់ពេក បន្ទាប់ពីឃើញជំងឺកូវីដ-១៩ បានចាប់ផ្តើមរាតត្បាតទៅលើទារក ទារិកា និងកុមារតូចៗ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា រឿងដែលត្រូវធ្វើជាចាំបាច់សម្រាប់មនុស្សពេញវ័យ ដើម្បីកុំឱ្យមានការឆ្លងទៅកុមារតូចៗនាពេលនេះ ត្រូវរួមគ្នាទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ-១៩បន្តទៅទៀត។

លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ ដោយអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ លោកស្រី បានអំពាវនាវយ៉ាងដូច្នេះ៖

«គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បេីមិនចាំបាច់បេីចាំបាច់ត្រូវចេញសុំអនុវត្តន៍វិធានការ [៣ការពារ និង៣កុំ] ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ»។

លោកស្រីបន្តថា៖

«អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាក ឬពន្យារពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបេីយេីងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ) ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន»។

ជាមួយនឹងការសង្វេគចិត្តចំពោះការឆ្លងជំងឺទៅកុមារតូចៗនេះ លោកស្រី ឱ វណ្ណឌីន បានផ្ញេីជូននូវការជូនពរដល់កុមាតូចៗ សូមឱ្យកូនបានជាសះស្បេីយបានឆាប់ៗ និងជូនពរដល់អ្នកជំងឺអ្នកដែលឆ្លងកូវីដ-១៩រួចហេីយទាំងអស់ ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បេីយឆាប់ៗ។

សម្រាប់អ្នកមិនទាន់ឆ្លង លោកស្រី ឱ វណ្ណឌីន បានជូនពរសុំកុំឱ្យមានការឆ្លងបន្តគ្នា សូមមានសុខភាពល្អ និងរួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ ដោយអាវុធ «៣ការពារ និង៣កុំ»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញ គេបានរកឃើញទារិកាអាយុ៧ខែម្នាក់ ទារកអាយុ ១ឆ្នាំម្នាក់ និងកុមារតូចៗ៧នាក់ បានឆ្លងជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង