ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 130
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។

តាមរយៈបណ្តាញសង្គមរប​ស់សម្តេចតេជោ បានបញ្ជាក់ថា ដំណើរការជួសជុលកែលម្អរនេះ គ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។ ឆ្លៀតនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវបាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង៕

អត្ថបទទាក់ទង