ខ្មែរប៉ុស្ដិ៍ Close

ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីសម្រេច បង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ឯកសារ 40
ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីសម្រេច បង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីសម្រេច បង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង

ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង។

ក្នុងសេចក្តីសម្រេចរបស់ក្រសួងរ៉ែ បានឱ្យដឹងទៀតថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នេះមានភារកិច្ចដូចតទៅ៖

ទី១. ស្រង់ស្ថិតិមន្ត្រីរបស់ក្រសួងដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ដោយរៀបជាលំដាប់អាទិភាព នៃហានិភ័យតាមនាយកដ្ឋាននៃអគ្គនាយកដ្ឋាននីមួយៗ

ទី២. លើកសំណើធ្វើប្រតិបត្តិការចាក់វ៉ាក់សាំង ជូនមន្ត្រីតាមលំដាប់អាទិភាព និងអនុលោមទៅតាមការសម្រេច របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

ទី៣. តាមដាន និងរាយការណ៍ពីវឌ្ឍនភាពការចាក់វ៉ាក់សាំងជាប្រចាំថ្ងៃជូន រដ្ឋមន្ត្រីឱ្យបានទៀងទាត់៕

ខាងក្រោមនេះជាសេចក្តីសម្រេច របស់ក្រសួងរ៉ែ៖

អត្ថបទទាក់ទង