ខ្មែរប៉ុស្ដិ៍ Close

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចដងទន្លេជៀស៊ីង និងសាល​អនុស្សាវរីយ៍បដិវត្តន៍ណានហ៊ូ ប្រទេសចិន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 32
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចដងទន្លេជៀស៊ីង និងសាល​អនុស្សាវរីយ៍បដិវត្តន៍ណានហ៊ូ ប្រទេសចិន ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចដងទន្លេជៀស៊ីង និងសាល​អនុស្សាវរីយ៍បដិវត្តន៍ណានហ៊ូ ប្រទេសចិន

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ដងទន្លេជៀស៊ីង និងសាល​អនុ​ស្សាវ​រីយ៍​​បដិវត្តន៍ណានហ៊ូ ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍​យ៉ាង​កក់​​ក្តៅពីសំណាក់ ឯកឧត្តម Yuan JiaJun លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត ចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម Yuan JiaJun បានមានប្រសាសន៍ថា មិត្តភាពជាប្រពៃណីរវាងចិន និង​កម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្ដថា ខេត្តចឺជាំង គឺជាកន្លែងដែលកប៉ាល់ក្រហមនៃបដិវត្តន៍​ចិន​បានចាប់ផ្តើម ដែលជាកន្លែងដំបូងគេសម្រាប់ការកែទម្រង់ ហើយជាកន្លែងសំខាន់មួយ​ដែល​គំនិតរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing ស្តីពីសង្គមនិយមនៅក្នុងយុគ​សម័យថ្មី​បានលេចចេញ ជាផ្លូវការ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា តាមរយៈព្រះរាជដំណើរ​ទស្សន​កិច្ច​ដ៏ឧត្តុង្គ ឧត្តមនេះ ព្រះករុណា ព្រះមហាក្សត្រ នឹងកាន់តែឈ្វេងយល់យ៉ាង​ស៊ី​ជម្រៅថែមទៀត ចំពោះខេត្តចឺជាំង និងជំរុញឱ្យភាគីទាំងពីរកាន់តែជិតស្និទ្ធថែមមួយ​កម្រិត​ទៀត ដើម្បី ជំរុញឱ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរគ្នាលើវិស័យ និងកម្រិតផ្សេងៗ​ជា​ពិសេសធ្វើឱ្យ ស៊ីជម្រៅ និងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខភាព ទេសចរណ៍ និងផ្នែកផ្សេងៗជាច្រើនទៀត។

ឯកឧត្តមលេខាគណៈកម្មាធិការបក្សខេត្តក៏បានបន្ថែមថា យើងនឹងអនុវត្តន៍​ការ​មូល​មតិគ្នាដែលបានសម្រេចដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅចឺជាំងខាងកើតឱ្យដល់កម្រិតខ្ពស់មួយ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យថ្លែងក្នុងឱកាស​នោះ​ថា ព្រះអង្គពិតជាមានព្រះរាជហឫទ័យរីករាយដែលបានមកទស្សនា ខេត្តចឺជាំង ជាថ្មីម្តងទៀត ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័សរបស់ទីក្រុងចឺជាំង គឺជា​សមិទ្ធផលដ៏អស្ចារ្យដែលបានបង្កើតឡើងដោយប្រជាជនចិនក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន។ ព្រះអង្គសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing ប្រទេសចិននឹងទទួលបានការអភិវឌ្ឍថ្មីៗ​និងកាន់តែ​ប្រសើរថែមទៀត។

ព្រះអង្គបានលើកឡើងបន្ថែមថា តាមរយៈព្រះរាជដំណើរទស្សនកិច្ចនេះ យើង​នឹងទទួលមរតក និងបន្តនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការ​ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ព្រមទាំងលើកកម្ពស់​សុខុមាល​ភាព​របស់ប្រជាជននៃប្រទេស​ទាំងពីរ៕

អត្ថបទទាក់ទង