ខ្មែរប៉ុស្ដិ៍ Close

លោក រដ្ឋា វិសាល ទម្លាយរឿងផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ពីមូលហេតុដែល​វិទ្យុបរទេសមួយនេះ បិទការិយាល័យរបស់ខ្លួន នៅប្រទេសកម្ពុជា (Video inside)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 56

ភ្នំពេញ៖ លោក ​រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានបន្ដទម្លាយរឿងផ្ទៃក្នុងជាច្រើនទៀត របស់វិទ្យុអាស៊ីសេរី ពិសេសបញ្ជាក់អំពីមូលហេតុ ដែលវិទ្យុ​បរទេសមួយនេះ បិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

អតីតបុគ្គលវិទ្យុអាស៊ីសេរីរូបនេះ ក្រៅពីបានរៀបរាប់ពីគំនិតទុច្ចរិតរបស់ថ្នាក់ដឹកនាំវិទ្យុដែលគាំទ្រដោយបរទេសមួយនេះ ក៏បានប្រាប់ពីសមាសភាពរបស់បុគ្គលមួយចំនួនផងដែរ ដែលក្នុងនោះភាគច្រើនជាបងប្អូន សាច់ញាតិ របស់មន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ។ លោក រដ្ឋា វិសាល បានសង្កត់ធ្ងន់ថា លោកបណ្ឌិត កែម ឡី និងលោកបណ្ឌិត សុខ ទូច ​ធ្លាប់បាននិយាយនៅចំពោះមុខលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុមួយនេះថា វិទ្យុអាស៊ីសេរីជាវិទ្យុកំពុងតែលំអៀង និងមានលក្ខណៈអុជអាល ញុះញង់។

សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលលោក សុខ រដ្ឋា ហៅ ​រដ្ឋា វិសាល អតីតបុគ្គលវិទ្យុអាស៊ីសេរី ប្រចាំនៅខេត្តរតនគិរី បានទម្លាយរឿងផ្ទៃក្នុងរបស់វិទ្យុដែលទទួលបានជំនួយពីបរទេស។ សូមស្តាប់ការរៀបរាប់ទាំងស្រុងរបស់លោក រដ្ឋា វិសាល៖

ប្រភព៖ FreshNews

អត្ថបទទាក់ទង