ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ការពារអាយុជីវិតនិងរក្សា ស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ »

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 50
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ការពារអាយុជីវិតនិងរក្សា ស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ » អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ការពារអាយុជីវិតនិងរក្សា ស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ »

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ការពារអាយុជីវិតនិងរក្សាស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ »។
ក្នុងខ្លឹមសារវីដេអូបានបង្ហាញថា បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជាយើង បានបង្កការប្រឈមថ្មីមួយទៀត ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ហើយថា ដើម្បីឈានទៅរកភាពជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ការចូលរួមរបស់ប្រជាពលរដ្ឋគឺពិតជាមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបានឡើយ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានពិពណ៌នាថា ការចូលរួមរបស់ពលរដ្ឋធ្វើឡើងតាមរយៈវិធានការ បីការពារ បីកុំ និង២ចូលរួម ពោលគឺ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃជាមួយអាល់កុលឬជែល, ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម, កុំចាប់ដៃគ្នា, កុំទៅកន្លែងដែលមានមនុស្សច្រើន, កុំនៅក្នុងបន្ទប់បិទជិតដែលគ្មានខ្យល់ចេញចូលជាពិសេសក្នុងបន្ទាប់ម៉ាស៊ីនត្រជាក់។ ទន្ទឹមនឹងនេះ យើងត្រូវបន្តចូលរួមចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ និងចូលរួមប្រើ QR Code stop Covid ទាំងអស់គ្នា។ ប្រសិនបើយើងអាចធ្វើបាន យើងនឹងអាចឈានទៅគ្រប់គ្រងកូវីដបានទាំងស្រុងក្នុងពេលខាងមុខនេះ។
វីដេអូនេះ ក៏បានរំលេចនូវវិធានការគន្លឹះ នៃការការពារជីវិតនិងការរក្សាស្ថិរភាពជីវភាពរបស់ពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបរិបទកូវីដ ១៩។ គ្រប់វិធានការដែលបានដាក់ចេញគឺដើម្បីការពារអាយុជីវិតនិងការរក្សាស្ថិរភាពជីវភាពរបស់ពលរដ្ឋជាចម្បង។ ចំណែកប្រជាពលរដ្ឋវិញក៍បានចូលរួមយ៉ាងសកម្មដោយសុចិត្តកាត់បន្ថយសេរីភាពផ្ទាល់ខ្លួនខ្លះជាថ្នូរ ជាមួយនឹងការការពារអាយុជីវិតចេញពីការយាយីនៃជំងឺដ៏កាចសាហាវនេះ ព្រោះពួកគេពិតជាបានយល់យ៉ាងច្បាស់អំពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងការរក្សាការពារជីវិតនិងរក្សាស្ថិរភាពជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរគ្រប់គ្នាក្នុងគ្រាបច្ចុប្បន្នដោយគ្មាននរណាអាចបដិសេធបានឡើយ។

អត្ថបទទាក់ទង