ខ្មែរប៉ុស្ដិ៍ Close

ប្រទេសថៃកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 82
ប្រទេសថៃកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចហើយ ប្រទេសថៃកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចហើយ

កាលពីថ្ងៃច័ន្ទ ទី ៨ ខែមីនា រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបាន និយាយថា៖

«ចាប់ពីខែក្រោយទៅ ប្រទេសថៃនឹងកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកនៅត្រឹម ៧ ថ្ងៃ សម្រាប់ជនបរទេសដែលចូលមកក្នុងប្រទេសថៃនិងដែល បានចាក់វ៉ាក់សាំង COVID-19 រួចរាល់»។

លោក Anutin Charnvirankul បាននិយាយថា៖

«ការចាក់វ៉ាក់សាំងត្រូវតែត្រូវស្ថិតនៅក្នុងកំឡុងពេល ៣ ខែគិតត្រឹមពេលធ្វើដំណើរ ហើយអ្នកទេសចរនៅតែត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានវីរុស COVID-19 ដែលបានធ្វើនៅក្នុងរយៈ ពេល ៣ ថ្ងៃនៃការចេញដំណើររបស់ពួកគេ»។

លោកបានបន្តថា៖

«អ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ប៉ុន្តែមានវិញ្ញាបនប័ត្របញ្ជាក់ថា គ្មានវីរុស COVID-19 នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ។ ហើយជនបរទេសដែលធ្វើដំណើរមកកាន់ប្រទេសថៃ ដោយមានលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំង នឹងត្រូវធ្វើចត្តាឡីស័កតែ ៧ ថ្ងៃប៉ុណ្ណោះ»។

លោក Anutin Charnvirankul
លោក Anutin Charnvirankul

 

ការរឹតត្បិតដ៏តឹងរ៉ឹងលើការហោះហើររបស់ប្រទេសថៃនិងការធ្វើចត្តាឡីស័កសម្រាប់ការមកដល់របស់អ្នកទេសចរគឺជាកត្តាជម្រុញភាពជោគជ័យរបស់ប្រទេសថៃ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 ។

ប៉ុន្តែ ការរឹតត្បិតទាំងនេះបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ ដែលធ្វើឱ្យមនុស្សជាច្រើនបាត់បង់ការងារ ហើយអាជីវកម្មជាច្រើនក៏ត្រូវបិទទ្វារដែលបញ្ហាទាំង នេះនឹងបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ច។

ប៉ុន្តែ វិធានការថ្មីនេះនឹងមិនអនុវត្តចំពោះអ្នកធ្វើដំណើរមកពីទ្វីបអាហ្វ្រិកនោះទេ ដែលនឹងនៅតែតម្រូវឱ្យធ្វើចត្តាឡីស័យរយៈពេល ២ សប្តាហ៍ ដោយសារតែការព្រួយបារម្ភអំពីវីរុសទម្រង់ថ្មី។

ជនជាតិថៃដែលបានទទួលការចាក់វ៉ាក់សាំងហើយ ប៉ុន្តែមិនមានលិខិតបញ្ជាក់ថា ពួកគេមិនមានផ្ទុកវីរុស COVID-19 នឹងត្រូវចំណាយពេលធ្វើចត្តាឡីស័ករយៈពេល ១ សប្តាហ៍ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានចំនួន ២ លើកនៅក្នុងប្រទេស។

លោក Anutin បាននិយាយថា៖

«ចាប់ពីខែតុលា ប្រសិនបើប្រទេសថៃអាចចាក់វ៉ាកសាំងដល់បុគ្គលិកពេទ្យ និងក្រុមដែលប្រឈមនឹងហានិភ័យ បានចំនួន ៧០% នោះការរឹតបន្តឹងដើម្បីទប់ស្កាត់វីរុសនេះអាចនឹងត្រូវបានបន្ធូរបន្ថយ ហើយក៏អាចមានការ លើកលែងចំពោះការធ្វើចត្តាឡីស័កផងដែរ»។

រហូតមកដល់ពេលនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងរបស់ Sinovac ដល់មនុស្សចំនួន ២៧.៤៩៧ នាក់ ដែលភាគច្រើនជាបុគ្គលិកពេទ្យ។

ប្រទេសថៃក៏បានបញ្ជាទិញវ៉ាក់សាំង AstraZeneca ចំនួន ៦១ លានដូសផងដែរ ហើយដំណើរការចាក់ វ៉ាក់សាំងទ្រង់ទ្រាយធំគ្រោងនឹងចាប់ផ្តើមនៅខែមិថុនាខាងមុខនេះ៕ Channel News Asia

អត្ថបទទាក់ទង