ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញម៉ាសចំនួន២លាន ចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ

ដោយ៖ប្រាជ្ញ សុវណ្ណរ៉ា | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 384
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញម៉ាសចំនួន២លាន ចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញម៉ាសចំនួន២លាន ចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

មេដឹកនាំកំពូលកម្ពុជាដែលតែងយកចិត្តទុកដាក់ចំពោះ រាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ នេះបើយោង តាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសផ្លូវការអំពីការចែកម៉ាស២លាន ជូនបងប្អូនប្រជាពលរដ្ឋនៅពេលបន្ទាប់នេះ៕

អត្ថបទទាក់ទង